Headlines News :

Test Footer 2

test







Build Bright University

















free counters





Untitled Document





Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

Untitled Document
Faculties

FACULTY OF SCIENCE AND TECHNOLOGY

Dean's Message

វិស័យបច្ចេកវិទ្យាព័ត៌មាន បានជ្រូតជ្រាបទៅក្នងជីវិតរស់នៅប្រចាំថ្ងៃ របស់យើង ដូចជាការអានអ៊ីម៉ែល ការទស្សនាខ្សែភាពយន្ត នៅលើគេហទំព័រ Youtube ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ឬ Twitter ការ ស្រាវជ្រាវឯកសារ តាមរយៈគេហទំព័រGoogle ឬ គេហទំព័រ Yahoo ការទំនាក់ ទំនងគ្នាតាមរយៈប្រព័ន្ធ Skype ការផ្សព្វផ្សាយព័ត៌មានដោយប្រើ Blog ទាំងអស់ នេះ គឺជាការកើតឡើងថ្មីៗ នៃបច្ចេកវិទ្យាដែលយើងមាន ។

ដូចនេះយើងអាចនិយាយបានថាការរស់នៅរបស់ពួកយើង គឺមានការលំបាកខ្លាំងប្រសិនបើគ្មានការវិវត្តន៍នៃ ប្រព័ន្ធបច្ចេកវិទ្យានោះទេ នៅក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ។ ពួកយើងមានសំណាងណាស់ដែលបាន រស់នៅក្នុងយោគសម័យនេះ ពីព្រោះយើងអាចជាអ្នកប្រើប្រាស់ ឬជាអ្នកបង្កើតនៃវិស័យព័ត៌មានវិទ្យា។ នៅក្នុងមហា- វិទ្យាល័យយើងខ្ញុំ ពួកយើងក៏បានបង្កើតនៃភាពជឿនលឿននៃវិស័យព័ត៌មានវិទ្យា ដែលមានឥទ្ធិពលនៃការរស់នៅរបស់ ពួកយើង។

សុបិន្តរបស់យើងគឺធ្វើអោយមានការរីកចំរើន និងផ្សព្វផ្សាយនូវបច្ចេកវិទ្យាព័ត៌មាន ដែលយើងឃើញនៅគ្រប់ទី កន្លែងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើង។ ហើយអ្នកក៏អាចចូលរួមក្នុងសុបិន្តនេះបានដែរ។ ក្នុងនាមជាសមាជិកនៃ មហាវិទ្យាល័យ សិស្ស និសិ្សត អ្នកឧបត្ថម្ភ និងដៃគូរនានា ពួកយើងអាចខិតខំប្រឹងប្រែងសម្រាប់អនាគតភ្លឺស្វាង  ទាំងអស់គ្នា។

មហាវិទ្យាល័យផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញប្រាំរួមមានបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ព័ត៌មាននិងបណ្ដាញកុំព្យូទ័រ កុំព្យូទ័រអនុវត្ត បណ្តាញកុំព្យូទ័រ និងបច្ចេកវិទ្យាទូរគមនាគមន៍ ។ ជាការពិតណាស់ មហាវិទ្យាល័យផ្តល់អោយនូវមុខវិជ្ជាជាច្រើនរួមទាំងមុខវិជ្ជាជំនាញផងដែរ ។ កម្មវិធីសិក្សារបស់ពួកយើងត្រូវបានរៀបចំ ឡើងដើម្បីផ្តល់អោយនូវការទទួលស្គាល់នូវគ្រប់មុខវិជ្ជានៃការសិក្សា ។ មហាវិទ្យាល័យយើងខ្ញុំមានការតាំងចិត្តក្នុងការអប់ រំនិស្សិតសម្រាប់ការអនុវត្តជំនាញវិជ្ជាជីវៈនៃផ្នែកព័ត៌មានវិទ្យា តាមរយៈការដាក់បញ្ចូលនូវកម្មវិធីអនុវត្តន៍ សម្រាប់ធ្វើការ លើកទឹកចិត្តនិស្សិតគ្រប់រូបអោយបន្តការសិក្សាក្នុងរយៈពេលវែង បង្កើនការងារជាក្រុម ឬ ភាពជាអ្នកដឹកនាំ និង ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តនិស្សិតអោយធ្វើការស្វែងរកនូវអ្វីថ្មី។ សមាជិកសាស្រ្តាចារ្យរបស់មហាវិទ្យាល័យយើង ខ្ញុំមានគុណវុឌ្ឍជាលក្ខណៈអន្តរជាតិ ហើយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបង្ហាត់បង្ហាញចំពោះគុណភាពនៃការ បង្រៀនដល់សិស្សរបស់ពួកគេ។

គោលដៅរបស់ពួកយើង គឺរៀបចំអោយអ្នកនូវភាពជោគជ័យលើអាជីពការងារ នៅលើវិស័យឧស្សាហកម្ម ដែល ពាក់ពន្ធនិងកុំព្យូទ័រ ។ ពីការកែច្នៃផ្នែកទន់ ទៅដល់ផ្នែករឹង កម្រិតនៃកាសិក្សារបស់ពួកយើង គឺផ្តោតទៅលើ ការអនុវត្ត នៃបច្ចេកវិទ្យាដោយពឹងផ្អែកទៅលើវិទ្យាសាស្រ្តកុំព្យូទ័រ ។ ខ្ញុំមានជំនឿជឿជាក់ថា អ្នកនិងជ្រើសរើសមហាវិទ្យាយើងខ្ញុំ សម្រាប់ការងារក្នុងក្តីសុបិន្តរបស់អ្នក ។ ក្នុងនាមជាព្រឹទ្ធបុរសមួយរូប ខ្ញុំសូមតាំងចិត្តយ៉ាងមុតមាំក្នុង ការងារជាមួយអ្នក តាមរយៈការបញ្ចប់ការសិក្សារបស់អ្នក ដើម្បីធ្វើអោយប្រាកដថាអ្នកទទួលបាននូវចំណេះដឹង និង ជំនាញមួយសមរម្យ ជាមួយកម្មវិធីសិក្សាដែលអ្នកបានជ្រើរើស ។ ខ្ញុំនិងខិតខំប្រឹងប្រែងគ្រប់កាលទេសដែលអាចធ្វើ ទៅបានដើម្បីធ្វើអោយ ប្រាកដថាអ្នកអាចសម្រេចបាននូវអ្វីដែលអ្នកបានរំពឹងទុក ចំពោះអនាគតអាជីពការងាររបស់អ្នក ឬ ឪកាសនៃការសិក្សា បន្ថែម ទៀតរបស់អ្នកនាពេលអនាគត។

Vission/Mission/Strategy
ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តន៏ក្នុងឆ្នាំ ២០១១-២០១៣

ចក្ខុវិស័យ

ចក្ខុវិស័យរបស់មហាវិទ្យាល័យ គឺអភិវឌ្ឍន៍រីកលូតលាស់ប្រកបដោយឩត្តមភាពនិងក្លាយជាមហាវិទ្យាល័យមួយ ដែល ឈានមុខគេនិងទទួលស្គាល់ជាលក្ខណជាតិនិងអន្តរជាតិ។

បេសកកម្ម

បណ្តុះបណ្តាលធនធានមន្នុស្សផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់ គ្រងលើការអភិវឌ្ឍ និងការសិក្សាស្រាវជ្រាវនានាក្នុងសង្គមនាពេលបច្ចប្បន្ន និង អនាគត់។

គោលបំណង

  • ផ្តល់ឱ្យនិស្សិតនូវជំនាញស្រាវជ្រាវអភិវឌ្ឍ និងកម្មវិធីផ្សេងៗក្នុងវិស័យព័ត៌មានវិទ្យា។
  • រៀបចំកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងឩស្សាហកម្មពាក់ព័ន្ធ ដែលកំពុងតែរីកចំរើន និងវិវឌ្ឍជានិច្ច។
  • រៀបចំឡើងនូវមហាវិទ្យាល័យទាំងមូលឲធានាបាននូវគុណភាពខ្ពស់ក្នុងការបង្រៀន និងមានសមត្ថភាព ចំណេះ ដឹង និងការស្រាវជ្រាវ។
  • ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយដែល និស្សិតបានជ្រើសរើស។
  • អភិវឌ្ឍឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលមានសក្តានុពលក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនឳ្យក្លាយទៅ ជាវិស្វករខាងបច្ចេទេសកុំព្យូទ័រពិតៗដូចជាវិស្វករសរសេរកម្មវិធីក្នុងកុំព្យូទ័រអ្នកវិភាគទិន្នន័យ អ្នកវិភាគប្រព័ន្ធ អ្នក រចនានិងបង្កើតគេហទំព័រ វិស្វករតបណ្ដាញកុំព្យូទ័រ និងវិស្វករគមនាគមន៍។
  • បន្សីសមត្ថភាព និងឯកទេសដែលនិស្សិតបានបញ្ចប់ការសិក្សាទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ការប្រកួត ប្រជែងនិងសមស្របទៅនឹងការអភិវឌ្ឍសង្គម។
យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងដែលបានកំណត់ខាងលើ មហាវិទ្យាល័យគ្រប់គ្រង ធុរកិច្ចបានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម៖

  1. ការកំណត់យុទ្ធសាស្ត្រដឹកនាំ
    • ចាត់ចែងដឹកនំា និងត្រួតពិនិត្យការអនុវវត្តន៍ការងារក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចឲ្យមានដំណើរល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយពឹងផ្អែកលើគោលនយោបាយរបស់ ស.ប.ប។
  2. អភិបាលកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រង និងផែនការ
    • ២.១ ការងារគ្រប់គ្រង
      • ពង្រឹងការអនុវត្តគោលនយោបាយដែលបានរៀបចំរួច និងរៀបចំកែសម្រួលអោយស្របតាម ស្ថានភាពជាក់ស្តែង។
      • ជំរុញរៀបចំគោលនយោបាយដែលត្រូវការចំាបាច់ផ្សេងៗទៀត។
    • ២.២ រចនាសម្ព័ន្ធ
      • ធ្វើឳ្យប្រសើរឡើងដល់ដេប៉ាតឺម៉ង់ទំាងបី។
  3. ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍
    • រៀបចំបង្កើត កែតម្រូវអភិវឌ្ឍន៍និងផ្លាស់ប្តូរកម្មវិធីសិក្សាឳ្យឆ្លើយតបតម្រូវការទីផ្សារការងារនិងឧស្សាហកម្ម
    • ពង្រឹងតួនាទីនីតិវិធីរបស់អនុគណៈកម្មការនិងគណៈកម្មការអភិវឌ្ឍនកម្មវិធីសិក្សានិងស្រាវជ្រាវ។
    • ធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារបស់មហាវិទ្យាល័យឳ្យបានទូលំទូលាយ។
    • ស្រាវជ្រាវទីផ្សារការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដើម្បីឳ្យយល់ដឹងអំពី ស្ថានភាពរបស់និស្សិត និង ងាយស្រួលកែតម្រូវកម្មវិធីសិក្សាព្រមទាំងជំរុញឳ្យនិស្សិតកាន់តែមានឱកាស ការងារធ្វើ និង បង្កើនប្រាក់ចំណូល ។
  4. បុគ្គលិក និងបុគ្គលិកសិក្សា (ធនធានមនុស្ស)
    • កំណត់គុណវឌ្ឍិនៃការជ្រើសរើស ការជួល ការសិក្សា ការលើកទឹកចិត្ត និងការអភិវឌ្ឍវិជ្ជាជីវៈ ដែលមាន ទេពកោសល្យក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើដល់និស្សិត។
    • ធ្វើការលើកទឹកចិត្តសាស្ត្រាចារ្យដោយផ្អែកលើលទ្ធផលនៃការវាយតំលៃ។
    • ធ្វើឳ្យចំនួនសាស្ត្រាចារ្យមានលក្ខណៈសមាមាត្រទៅនឹងផលធៀបនិស្សិតដែល គ.ទ.ក បានកំណត់។
    • ពង្រឹងនិងអភិវឌ្ឍ សមត្ថភាព ជំនាញដល់សាស្រ្តាចារ្យតាមរយៈការ ចូលរួមស្រាវជ្រាវ ធ្វើកម្មសិក្សា បន្តការ សិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។
  5. សេវាកម្មគំាទ្រនិស្សិត និងរដ្ឋបាលនិស្សិត
    • រៀបចំសេវាកម្មលិខិតស្នាម គ្រប់គ្រងម៉ោងសិក្សា និងម៉ាងបង្រៀនតាមកម្មវិធីនិងការរៀបចំឲ្យមានការចុះ ទស្សនៈកិច្ចសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងការប្រឡងទៅតាមដំណាក់កាល ដើម្បីវាយតម្លៃ ការសិក្សារបស់និស្សិត។
    • ពង្រីកបន្ថែមសេវាកម្មប្រឹក្សាយោបល់ដល់និស្សិត
    • បើកឲ្យនិស្សិតអាចធ្វើកម្មសិក្សាក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
    • បង្កើនកម្មវិធីសិក្ខាសាលាដល់និស្សិតដោយអញ្ជើញវាគ្មិនដើម្បីធ្វើបឋកថាដល់និស្សិត ដែលកំពុងសិក្សាឲ្យ យល់ដឹងអំពីការងារនៅលើទីផ្សារ ។
    • បង្កើតកម្មវិធី E-Learning សម្រាប់មហាវិទ្យាល័យ ដើម្បីងាយស្រួលដល់ការសិក្សារបស់និស្សិតកាន់តែ ប្រសើរឡើង ។
  6. ធនធានសិក្សា និងបច្ចេកវិទ្យាពត៌មាន
    • រៀបចំឲ្យមានសៀភៅ ឬឯកសារចងក្រងមុខវិជ្ជាបង្រៀនគ្រប់មុខវិជ្ជាតម្កល់នៅបណ្ណាល័យគ្រប់សាខា ខេត្ត-រាជធានី។
    • ចងក្រងសៀវភៅ និង បោះពុម្ពឯកសារសិក្សា ព្រមជាមួយការស្វែងរកឯកសារយោងផ្សេងៗ ទៀត សម្រាប់ជាការស្រាវជ្រាវរបស់និស្សិត ។
    • ប្រឹងប្រែងបន្ថែមឲ្យមានកញ្ចប់ថវិកាថ្មីសម្រាប់ទិញសៀវភៅនិងឯកសារពីគ្រោះឬឯកសារយោងថ្មីៗ ដាក់ បណ្ណាល័យ។
    • បង្កើតឲ្យមានបណ្ណាល័យអេឡិចត្រូនិច (E-Library/Online Library)
  7. សម្ភាររូបវ័ន្ត
    • បន្តរផ្តល់ និងអភិវឌ្ឍសម្ភាររូបវ័ន្ដនិងធនធានសិក្សា ឲ្យមានភាពសំបូរបែបនិងប្រកបដោយគុណភាព និង ទាន់សម័យ ដើម្បីឲ្យស្របទៅតាមតម្រូវការនៃកម្មវិធីសិក្សា។
  8. ការគ្រប់គ្រងហិរញ្ញវត្ថុ
    • បង្កើតឲ្យមានគម្រោងថវិកាចំណាយប្រចំាឆ្នាំសម្រាប់មហាវិទ្យាល័យ។
  9. ការចែកចាយព័ត៌មានទីផ្សារ និងទំនាក់ទំនង
    • ផ្សព្វផ្សាយកម្មវិធីសិក្សាដល់ទីផ្សារដូចជា ក្រុមហ៊ុន អង្គការ និង ភាគីពាក់ព័ន្ធផ្សេងៗ ទៀត ។

  10. អន្តរជាតិតូបនីយកម្ម
    • ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទំាងថ្នាក់ជាតិ និងអន្តរជាតិរបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។
  11. ការធានាគុណភាពខាងក្នុង
    • ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់មហាវិទ្យាល័យ ឲ្យស្របតាមស្តង់ដារគុណភាពអប្បបរមាកំណត់ ដោយ គ.ទ.ក។
History
ប្រវត្តិមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (ម.វ.ប.) នៃសាកលវិទ្យាល័យបៀលប្រាយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០០០ តាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០០០ ដែលកាលនោះមាន ឈ្មោះថា មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្ត ។ ក្រោយមកទៀតត្រូវបានប្ដូឈ្មោះទៅជាសាកលវិទ្យាល័យ បៀលប្រាយតាមអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០២ ។ មហាវិទ្យាល័យ មានសាខានៅតាមខេត្តមូយចំនួនដូចជាខេត្តសៀមរាប, កំពង់សោម, តាកែវ និង បាត់ដំបង។ សព្វថ្ងៃនេះ មហា- វិទ្យាល័យមានអាយុជាង១២ឆ្នាំហើយ ហើយដែលបានបណ្តុះបណ្តាលថ្នាក់ដឹកនាំបុគ្គលិក និង សាស្រ្តាចារ្យ នៃ មហាវិទ្យាល័យដែលប្រកបដោយសមត្ថភាពខ្ពស់ ។ ឈរលើកត្តាជាមូលដ្ឋាននេះ ម.វ.ប. បានបណ្តុះបណ្តាលនិស្សិត ដែលបានបញ្ចប់បរិញ្ញាបត្រចំនួន ១៥០៧ នាក់ ក្នុងនោះមានស្រីចំនួន ៩២ នាក់និងប្រុសចំនួន ១៤១០ នាក់ ។ និស្សិតដែលបានបញ្ចប់ការសិក្សាពី ម.វ.ប. ត្រូវបានសង្គមវាយតម្លៃខ្ពស់ទាំងខាងសម្ថភាព ក៏ដូចជាគុណភាព និង មាន ការងារធ្វើច្បាស់លាស់។ ពួកគេមួយចំនួនត្រូវបានក្លាយជាអ្នកគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យា នៅតាមក្រុមហ៊ុន ឯកជនធំៗ ឬ អង្គការក្រៅរដ្ឋាភិបាលនានា ក៏ដូចជាអង្គភាពរដ្ឋផងដែល។ ម.វ.ប. មានទំនាក់ទំនងជាប្រចាំជាមួយ សាកលវិទ្យាល័យនានាទាំងក្នុងប្រទេស និង ក្រៅប្រទេស ក៏ដូចជាក្រុមហ៊ុនឯកជន។ ជាមួយនឹងការខឹតខំប្រឹងប្រែង ច្នៃប្រឌិតរបស់បុគ្គលិក និងសាស្រ្តាចារ្យដែលសកម្ម និងមានសមានចិត្តមោះមុត ក្នុងការបង្រៀន ហើយជាមួយនឹង និស្សិតដែល ពោពេញដោយសេក្តីស្រេចឃ្លានក្នុងការសិក្សាយើង នឹងព្យាយាមឳ្យអស់លទ្ធភាពដើម្បីអភិវឌ្ឍន៍មហាវិទ្យា ល័យវិទ្យាសាស្រ្តនិងបច្ចេកទេសឱយក្លាយជាមហាវិទ្យាល័យដែលផ្តល់នូវការបណ្តុះបណ្តាល និងអប់រំកំរិតខ្ពស់ឱយក្លាយ ជាមជ្ឈមណ្ឌលឈានមុខគេផ្នែកខាងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការផ្លាស់ប្តូរនូវបច្ចេកវិទ្យា និងការពិគ្រោះ យោលបល់នៅកម្ពុជា។ ហើយក្លាយជាដៃគូដែលគួឳ្យទុកចិត្តបាននិងមានភាពទាក់ទាញសម្រាប់វិនិយោគិន ធ្វើការ អភិវឌ្ឍន៍នូវបចេ្ចកវិទ្យា ក្នុងប្រទេសកម្ពុជា និង ប្រទេសផ្សេងៗទៀត ។

 

Faculty Structure
Programme Credits
ចំនួនក្រេឌីតមុខវិជ្ជាសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន៧២ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងនៅមហាវិទ្យា ល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង
មហាវិទ្យាល័យ សញ្ញាបត្រ ឯកទេស រយៈពេល បណ្ដុះបណ្ដាល ក្រេឌីតមុខវិជ្ជា ជំនាញ ក្រេឌីតសរុប
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា បរិញ្ញាបត្ររង បច្ចេកវិទ្យាព័ត៌មាន ២ ឆ្នាំ ៧២ ៧២

 
ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១៣៨ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហា វិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយត្រូវបន្តការសិក្សាដើម្បីទទួលបានក្រេឌីត សរុបចំនួន១០៨ ក្នុងរយៈពេល០៣ឆ្នាំសិក្សាទៀត។ចំនួនក្រេឌីតសរុបនេះរាប់បញ្ចូលទាំងក្រេឌីតដែលផ្តល់ជូនលើសារណា។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា- ល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឳ្យផ្នែក ជំនាញ របស់សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីតស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើនិស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែល និស្សិត ក្នុងមហាវិទ្យាល័យត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅ ដល់មុខវិជ្ជា ទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។ ចំនួនក្រេឌីត នៃមុខវិជ្ជាគោលនិងមុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗត្រូវកំណត់ដូចខាងក្រោម៖

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្រ(កម្មវិធីអន្តរជាតិ)
មហា

វិទ្យាល័យ
សញ្ញា

បត្រ
ឯកទេស រយៈពេល

បណ្ដុះ

បណ្ដាល
ក្រេឌីត មុខវិជ្ជា ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ក្រេឌីត មុខវិជ្ជា គោល ក្រេឌីត មុខវិជ្ជា ជំនាញ ក្រេឌីត សរុប
វិទ្យាសាស្រ្ត និង

បច្ចេកវិទ្យា
បរិញ្ញាបត្រ

វិទ្យាសាស្រ្ត
បច្ចេកវិទ្យាព័ត៌មាន ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
បច្ចេកវិទ្យាបណ្តាញកុំព្យូទ័រ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
បច្ចេកវិទ្យាព័ត៌មាន​​​​ និង​​

បណ្តាញកុំព្យូទ័រ
៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
បច្ចេកវិទ្យា ទូរគមនាគមន៍ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨
  បរិញ្ញាបត្រការអនុវត្តន៍ក្នុងកុំព្យូទ័រ ៤ ឆ្នាំ ៣០ ៣៦ ៧២ ១៣៨

 
ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ

មុខវិជ្ជានីមួយៗដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានចំនួន ក្រេឌីត អប្បបរមាស្មើនឹង៣ក្រេឌីតហើយមួយក្រេឌីតស្មើនឹង១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា តាមការវាយតម្លៃផ្តល់ពិន្ទុនិងនិទេ្ទសដូចខាងក្រោម៖


ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.00 ល្អប្រសើរ
80-<85 B+ 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C+ 2.50 ល្អបង្គួរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កម្រិត១
0-<30 **F2 1.00 ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ

សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើដូចខាងក្រោម៖

ការវាយតម្លៃការសិក្សា

  1. ការវាយតម្លៃជាប្រចំា (On-going Assessment) .............................................................៤០%
    • ក- វត្តមាន (Class Attendance)..........................................................០៥%
    • ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)...............................០៥%
    • គ- លំហាត់តូចៗ (Quiz)....................................................................១០%
    • ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
      • - អនុវត្តក្នុងLab ...................................................................១០%
      • - អនុវត្តលើ Project តូចៗ.....................................................១០%
  2. ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam................................................................២០%
  3. ប្រឡងឆមាស (Final Exam).......................................................................................៤០%
Study Programmes
Undergraduate Programme

គោលបំណង
  • តម្រង់ទិសនិស្សិតដែលបញ្ចប់ការសិក្សាដើម្បីទទួលបានឱកាសការងារទូលំទូលាយតាមរយៈកម្មវិធីសិក្សា និង ជំនាញ ដែលនិស្សិតបានជ្រើសរើស។
  • ធ្វើឳ្យនិស្សិតទទួលបានឯកទេសភាពសមត្ថភាព និងភាពជាម្ចាស់ការនៃជំនួញការងារនិងទទួលខុសត្រូវ ខ្ពស់ដើម្បី អភិវឌ្ឍន៏ប្រទេសកម្ពុជា។
  • បង្កើនសមត្ថភាពនិស្សិតឳ្យក្លាយទៅជាបញ្ញាពលករ និងភាពជាដៃគូនៅក្នុងសម័យសាកលភាវូបនីយកម្ម តាមរយៈ ពង្រឹងមូលធនមនុស្សមូលធនសង្គមនិងនីតិវិធីគ្រប់គ្រងអាជីវកម្ម។
  • ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយ ដែល និស្សិត បានជ្រើសរើស។
  • ផ្តល់ឳ្យនិស្សិតនូវជំនាញស្រាវជ្រាវអភិវឌ្ឍ និងកម្មវិធីផ្សេងៗក្នុងវិស័យព័ត៌មានវិទ្យា។
  • រៀបចំកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងឩស្សាហកម្មពាក់ព័ន្ធ ដែលកំពុងតែរីកចំរើន និងវិវឌ្ឍជានិច្ច។
  • រៀបចំឡើងនូវមហាវិទ្យាល័យទាំងមូលឲធានាបាននូវគុណភាពខ្ពស់ក្នុងការបង្រៀន និងមានសមត្ថភាព ចំណេះ  ដឹង និងការស្រាវជ្រាវ។
  • ផ្តល់ឱកាសឳ្យអ្នកសិក្សាទទួលបានចំណេះដឹង និងវិជ្ជាការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងឯកទេសណាមួយ ដែល និស្សិត បានជ្រើសរើស។
  • អភិវឌ្ឍឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលមានសក្តានុពលក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន ឳ្យក្លាយ ទៅជាវិស្វករខាងបច្ចេទេសកុំព្យូទ័រពិតៗដូចជាវិស្វករសរសេរកម្មវិធីក្នុងកុំព្យូទ័រអ្នកវិភាគទិន្នន័យ អ្នកវិភាគប្រព័ន្ធ អ្នក រចនានិងបង្កើតគេហទំព័រ វិស្វករតបណ្ដាញកុំព្យូទ័រ និងវិស្វករគមនាគមន៍។
  • បន្សីសមត្ថភាព និងឯកទេសដែលនិស្សិតបានបញ្ចប់ការសិក្សាទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នការប្រកួត ប្រជែងនិងសមស្របទៅនឹងការអភិវឌ្ឍសង្គម។
លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្ររង

និស្សិតដែលត្រូវបានជ្រើសរើសឳ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររងនៃមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវបំពេញ លក្ខខណ្ឌដូចតទៅ៖

    • វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិបញ្ជាក់ថា "បានប្រឡងធ្លាក់" ឬព្រឹត្តបត្រពិន្ទុ ដែល បញ្ជាក់ អំពីនិទេ្ទស "F" ថាបាន"បានប្រលងធ្លាក់"។
    • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមទុតិយភូមិបញ្ជាក់ថា "បានប្រលងជាប់" ឬ ព្រឹត្តបត្រពិន្ទុដែលបញ្ជាក់អំពីនិទេ្ទសថាបាន "បានប្រលងជាប់" ដោយមាននិទ្ទេសA, B, C, D ឬ E
    • សញ្ញាបត្រដែលមានតម្លៃខ្ពស់ជាងឬស្មើរនឹង "បានប្រលងធ្លាក់" ឬ "បានប្រលងជាប់" មធ្យមសិក្សា ទុតិយភូមិ ដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

 

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ

និស្សិតដែលត្រូវបានជ្រើសរើសឳ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រនៃមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវបំពេញ លក្ខខណ្ឌដូចតទៅ៖

    • ត្រូវមានសញ្ញាបត្របាក់ឌុបដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាឬសញ្ញាបត្រដែលមាន តម្លៃស្មើ ដោយមានលិខិតស�

 



Back to Top

0 comments:

Speak up your mind

Tell us what you're thinking... !

Label 2

Template Information

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Vice Dean Of Information Technology - All Rights Reserved
Original Design by Creating Website Modified by Adiknya